ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវ នៃគម្រោង
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវ នៃគម្រោង ស្រាវជ្រាវរួមគ្នារបស់ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងវិទ្យាស្ថានឃីងប្រាចាឌីប៉ុក (KPI) នៃសភាព្រះរាជាណាចក្រថៃ ស្តីពី ដំណើរការនីតិកម្ម៖ កាប្រៀបធៀប ករណីប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងវិទ្យាស្ថានសភាកម្ពុជា(PIC) ។